ត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
ពិធីនេះ ក៏ការមានចូលរួមពី អនុប្រធានសេនាធិការ, ប្រធាន-អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, ប្រធាន-អនុប្រធាននាយកដ្ឋានសរុប ផែនការ, ស្នងការ ស្នងការរង នាយការិយាល័យ អធិការក្រុង-ស្រុក មេបញ្ជាការវរៈព្រំដែនគោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងសិក្ខាកាមសរុបចំនួន ២៧៦នាក់ ស្រី៤៩នាក់ (សិក្ខាកាម ១៤៦នាក់ ស្រី៤៧នាក់)៕