General Commissariat of National Police
.

លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​ ១០​ សីហា​ ចំនួន​២១​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ចំនួន​៥៩​នាក់​ ​

Loading

រាជធានី​ភ្នំពេញ​ ៖​ គ្រឿងញៀន​បំផ្លាញ​អនាគត​អ្នក​ និង​ក្រុម​គ្រួសារ​អ្នក​ !​ ជនសង្ស័យ​ចំនួន​៥៩​នាក់​ (​ស្រី​៨​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​២១​ករណី​ ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០២៤​ ។​

✳️​ក្នុង​ចំណោម​ជនសង្ស័យ​ចំនួន​៥៩​នាក់​ រួម​មាន​ ៖
-​ប្រភេទ​បទល្មើស​ ៖
+​ជួញដូរ​ ៥​ករណី​ ឃាត់​ ៨​នាក់​ (​ស្រី​ ០​នាក់​)
+​ដឹក​ជញ្ជូន​ រក្សា​ទុក​ ១៥​ករណី​ ឃាត់​ ៣៣​នាក់​ (​ស្រី​២​នាក់​)
+​ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១៨​នាក់​(​ស្រី​ ៦​នាក់​)​។​
​អនុវត្ដន៍​ដីកា​៖​ ដីកា​ ១​ ចាប់​ ១​នាក់​(​ស្រី​ ០​នាក់​)

-​អ្នកមាន​ផ្ទុក​សារធាតុ​ញៀន​ ១៨​នាក់​
​ +​ជួញដូរ​ =​ ០​នាក់​/៤១​នាក់​
​ +​ប្រើប្រាស់​ =​ ១៨​នាក់​/១៨​នាក់​
​វត្ថុ​តាង​ចាប់​យក​សរុប​ ៖​
-​មេ​តំ​ហ្វេ​តា​មីន​(Ice)=​ ២៩៥,៦០​ក្រាម​។​
-​មេ​តំ​ហ្វេ​តា​មីន​(Wy)=​ ១៥៧១,៦៩​ក្រាម​។​
-​អ៊ិ​ច​ស្តា​ស៊ី​ (mdma)=​ ១៨៤៥,៨២​ក្រាម​។​

✳️​លទ្ធផល​ខាងលើ​ ១៣​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖
​នគរបាល​ជាតិ​ ៖​ ១១​អង្គភាព​
១​ /​ មន្ទីរ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,២១​ក្រាម​ និង​MDMA​ ១៨៤៥,៨២​ក្រាម​។​
២​ /​ បាត់ដំបង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ៣​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ០,៤៩​ក្រាម​ និង​Wy​ ១៥៧១,៦៩​ក្រាម​។​
៣​ /​ កំពង់ឆ្នាំង​៖​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ៣​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ២,៩៥​ក្រាម​។​
៤​ /​ កំពង់ធំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,១០​ក្រាម​។​
៥​ /​ កំពត​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ២១៥,៩៤​ក្រាម​។​
៦​ /​ កណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ៣២,៩២​ក្រាម​។​
៧​ /​ ព្រៃវែង​៖​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​Ice​ ២,៩៦​ក្រាម​។​
៨​ /​ សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១៨​នាក់​ ស្រី​ ៦​នាក់​។​
៩​ /​ ស្វាយ​រៀង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ៨,៣៤​ក្រាម​។​
១០​ /​ តាកែវ​៖​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ៧​នាក់​ ចាប់​យក​Ice​ ១,៨៣​ក្រាម​។​
១១​ /​ ឧត្តរមានជ័យ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,១៧​ក្រាម​។​
​កងរាជអាវុធហត្ថ​ ៖​ ៣​អង្គភាព​
១​ /​ កំពង់ឆ្នាំង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១,៨៦​ក្រាម​។​
២​ /​ កណ្តាល​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​។​
៣​ /​ ក្រចេះ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ២៦,៨៣​ក្រាម​។​

✳️​លទ្ធផល​អនុវត្តន៍​ច្បាប់​ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​ ២០២៤
​សរុប​=​ 247​ករណី​
​ឃាត់​មនុស្ស​=​ 658​នាក់​ ស្រី​ 52​នាក់​ (​ជនបរទេស​ 0​នាក់​ ស្រី​ 0​នាក់​ មាន​ 0​សញ្ជាតិ​)
​ជួញដូរ​ 39​ករណី​ ឃាត់​ 112​នាក់​(​ស្រី​ 13​នាក់​)
​ដឹក​ជញ្ជូន​ រក្សា​ទុក​ 132​ករណី​ ឃាត់​ 274​នាក់​(​ស្រី​ 20​នាក់​)
​ផលិត​ កែ​ច្នៃ​ 0​ករណី​ ឃាត់​ 0​នាក់​ (​ស្រី​ 0​នាក់​)
​បើកបរ​ក្រោម​ឥ​ទ្ឋ​ពល​ 1​ករណី​ ឃាត់​ 6​នាក់​(​ស្រី​ 2​នាក់​)
​ចាត់ចែង​ សម្រួល​ 0​ករណី​ ឃាត់​ 0​នាក់​(​ស្រី​ 0​នាក់​)​ និង​ដាំ​ដុះ​ 0​ករណី​ ឃាត់​ 0​នាក់​(​ស្រី​ 0​នាក់​)
​ប្រើប្រាស់​ 75​ករណី​ ឃាត់​ 266​នាក់​(​ស្រី​ 17​នាក់​)
​ អនុវត្ដន៍​ដីកា​៖​ ដីកា​ 17​ ចាប់​ 11​នាក់​(​ស្រី​ 0​នាក់​)៕