ខេត្តតាកែវ៖ ស្នងការនគរបាលខេត្តតាកែវណែនាំអធិការគ្រប់ស្រុកក្រុង អត្តសញ្ញាណប័ណ្ណដែលធ្វើរួចហើយត្រូវចាត់កម្លាំងចែកជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះឲ្យបានគ្រប់ៗគ្នាដើម្បីមានភាពងាយស្រួលដល់ពួកគាត់ការលើកឡើងបែបនេះខណដែរលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ អញ្ជើញប្រគល់អត្តសញ្ញាណប័ណ្ណជាង១មុឺនសន្លឹកជូនលោកអធិការទាំង១០ស្រុកក្រុង ថ្ងៃពុធ ទី១១ ខែ ធ្នូ ឆ្នាំ២០២៥។
លោក ឧត្តមសេនីយ៍ទោ ម៉ែន លី បានមានប្រសាសន៍បន្តថាកម្លាំងអធិការទាំងអស់នៅតាមបណ្តាលស្រុកក្រុងត្រូវដាក់កម្លាំងចេញល្បាតពួកស្ទាក់គ្រប់ច្រកល្ហក់ដើម្បីការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាចំពោះការធ្វើអត្តសញ្ញាណប័ណ្ណដែលធ្វើរួចហើយត្រូវចាត់កម្លាំងចែកជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះឲ្យបានគ្រប់ៗគ្នាដើម្បីមានភាពងាយស្រួលដល់ពួកគាត់។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានសង្កត់ធ្ងន់ទៅលើ
សន្តិសុខសណ្តាប់ធ្នាប់ និងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន អំពីបញ្ហាប្រឈមជាក្តីព្រួយបារម្មណ៍អំពីសុខសុវត្ថិភាពក្នុងនាមជាមន្រ្តីនគរបាលជាតិ យើងត្រូវធ្វើយ៉ាងណាដើម្បីលុបបំបាត់កាត់បន្ថយបញ្ហាក្មេងទំនើង គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសផ្សេងៗឲ្យបានទាបបំផុត បន្តស្រាវជ្រាវស្វែងរកមុខសញ្ញាចាស់ ថ្មីដែលនៅសេសសល់យកមកផ្តន្ទាទោសតាមច្បាប់ ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីលេខ៨៧៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ រក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការគ្រប់គ្រងលើបញ្ជីវត្តមានដើម្បីធានាប្រសិទ្ធភាពការងារជំនាញប្រចាំថ្ងៃ បន្តផ្តល់សេវាសាធារណៈជាប្រចាំជូនបងប្អូនប្រជាពលរដ្ឋតាមតម្រូវការឲ្យបានទាន់ពេលវេលា ៕