ខេត្តកែប៖ នារសៀលថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត ដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្តកែប ចំនួន១៧នាក់ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំឆ្នាំ២០២៤ រវាងនគរបាលខេត្តកែប ,កំពត ,ព្រះសីហនុ(កម្ពុជា) និងមន្ទីរនគរបាលខេត្តគៀងយ៉ាង(វៀតណាម) នៅមន្ទីរនគរបាលខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។