General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់

Loading

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំងនគរបាលការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង/ស្រុក បញ្ជាការវរនគរបាលការពារព្រំដែន គ្រប់អង្គភាពចំណុះប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ បានឡើងការរបាយការណ៍ លទ្ធផលការងារដែលសម្រេចបានខែកន្លងមក(គិតពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤) និងផែនការយុទ្ធ សាស្ត្រ ផែនការសកម្មភាព សម្រាប់ខែបន្ទាប់។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះទាំងអស់ -ត្រូវពង្រឹងការងារ ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម -ពង្រឹងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង ពង្រឹងទប់ស្កាត់បទល្មើសជួញដូរគ្រឿងញៀន ពង្រឹងទប់ស្កាត់ការជួញដូរមនុស្សគ្រប់ទំរង់ ពង្រឹងគ្រប់គ្រងការស្នាក់នៅជនបរទេស ពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពង្រឹងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយ បន្តពង្រឹងឯកភាព សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។
លោកឧត្តមសេនីយ៍ទោស្នងការ បានជម្រុញដល់កម្លាំងគ្រប់អធិការដ្ឋាននគរបាលក្រុងស្រុក បញ្ជាការវរនគរបាលការពារពញព្រំដែន ត្រូវពង្រឹងការផ្តល់សេវាសាធារណះ ជម្រុញដល់នគរបាលក្រុមឱវាទបន្តការរៀនពង្រឹងសមត្ថភាព ចំណេះ ជំនាញពត៌មានវិទ្យា ដើម្បីងាយស្រួលក្នុងការបំពេញការងារ។ ត្រូវពង្រឹងការកសាងអភិវឌ្ឍ ជំនុំបន្ទាយ និងធ្វើរបងប៉ុស្តិ៍ឲ្យបានគ្រប់ប៉ុស្តិ៍ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានល្អ សម្រាប់ផ្តល់សេវាសន្តិសុខជូនប្រជាពលរដ្ឋ៕