General Commissariat of National Police
.

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត

Loading

កំពង់ឆ្នាំង៖ យប់ថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការចង្អុលបង្ហាញ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពលបានសហការ ជាមួយអធិការដ្នាននគរបាលតាមបណ្តាក្រុងស្រុកនឹង ក្រុមចម្រុះខេត្ត និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នអោយបានល្អប្រសើរ។ កងកម្លាំងនគរបាលយើងបានអនុវត្តចំនួន០២គោលដៅលើ០១ក្រុងស្រុកគឺ÷
-ស្រុកកំពង់លែង០២គោលដៅ។

-នគរបាលចំនួន០៧នាក់
-ប្រជាការពារចំនួន០៣នាក់
លទ្ធផលកិច្ចប្រតិបត្តិការត្រួតពិនិត្យរួមមាន:
-រថយន្តចំនួន០១គ្រឿង
-ម៉ូតូចំនួន១៥គ្រឿង
-គោយន្តចំនួន០១គ្រឿង
+សកម្មភាពបទល្មើសចរាចរណ៍ផ្លូវគោក បានអប់រំមនុស្សធ្វើដំណើរក្នុងស្ថានភាពស្រវឹង(មានជាតិអាកុល) គ្មានពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ គ្មានខ្សែក្រវ៉ាត់ គ្មានផ្លាកលេខ កំុអោយប្រើប្រាស់ស៊ីម៉ាំងកែច្ឆៃ  រថយន្តខុសលក្ខណៈបច្ចេកទេស(តទ្រុង)នឹងរថយន្តដឹកសម្ភារៈសំពីសំពោង នឹង អប់រំក្មេងៗដើរលេងពេលយប់មានចំនួន២០នាក់ ស្រី០៩នាក់។