General Commissariat of National Police
.

កម្លាំងនគរបាលខេត្ដឧត្ដរមានជ័យ បង្រ្កាបករណី ដាក់ម៉ូទ័រឆក់សត្វ ខុសច្បាប់ (ឆក់សត្វទន្សោងងាប់១ក្បាល និងវះយកសាច់)

Loading

ខេត្តឧត្ដរមានជ័យ ៖ យោងតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ លោកឧត្ដមសេនីយ៍ត្រី ផេង តារា ស្នងការរង ផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ទោ កេត សុធា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៥ និង០០នាទី បានដឹកនាំកម្លាំងផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកចុងកាល់ បានចុះបង្រ្កាបករណី ដាក់ម៉ូទ័រឆក់សត្វ ខុសច្បាប់ (ឆក់សត្វទន្សោងងាប់១ក្បាល និងវះយកសាច់) នៅចំណុះចំការក្រូចឆ្មា របស់ឈ្មោះផែន ភេទប្រុស ស្ថិតនៅភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ៖
១.ឈ្មោះ បូ កក្កដា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន ភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង។
២.ឈ្មោះ តូ ដា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន ភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង។

វត្ថុតាងដកហូតបានរួមមាន ៖
-ត្រាក់ទ័រគូបូតាចំនួន ០១គ្រឿង
-គោយន្ដកន្រ្ដៃចំនួន ០១គ្រឿង
-ម៉ូតូចំនួន ០២គ្រឿង
-សាច់ទន្សោង ចំនួន ៤៥គីឡូក្រាម ក្បាលទន្សោង០១ ជើងទន្សោងចំនួន ០២គូ កន្ទុយទន្សោងចំនួន០១
-ទូរស័ព្ទចំនួន ០២គ្រឿង ។ 

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានកម្លាំងនគរបាលខេត្ដឧត្ដរមានជ័យ ប្រគល់ឲ្យជំនាញមន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវីធីច្បាប់៕