ខេត្តព្រៃវែង ៖ នៅរសៀល ថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង អញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាករបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលត្រូវចូលរួមប្រកួតកីឡាបាល់ទះជ្រើសរើសជើងឯកថ្នាក់ជាតិ ដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ព្រមទាំងលោកប្រធានមន្ទីរជុំវិញខេត្តជាច្រើនរូបទៀត ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តក៏បាននាំយកសម្ភារៈរួមមាន ៖ ទឹកបរិសុទ្ធ ភេសជ្ជៈ និងថវិកា មួយចំនួនទៅឧបត្ថម្ភជូនដល់គ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាករបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងផងដែរ៕