ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៥ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀនជាប្រចាំ ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ៕