General Commissariat of National Police
.

តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ដឹកនាំសហការីចុះសួរសុខទុក្ខមន្រ្តីនគរបាលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

Loading

ខេត្តឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការណែនាំ និងយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ខូវ​ លី​ ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ស៊ូ នូវ  អធិការនគរបាលស្រុកអន្លង់វែង ដឹកនាំសហការីចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី​ វ៉ាន់​ ឃន់ អធិការរង​ទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង​ ដែលមានជំងឺ​គាបសរសៃ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន​ ស្ថិតនៅភូមិអូរបេង​ ឃុំផ្អាវ​ ស្រុកត្រពាំងប្រាសាទ​ ខេត្តឧត្ដរមានជ័យ។

ក្នុងឱកាសនោះ​ លោកអធិការនគរបាលស្រុក​បានមានមតិសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តខិតខំព្យាបាលជំងឺ និងជូនពរឱ្យឆាប់ជាសះស្បើយ ព្រមទាំងនាំយកនូវថវិកា ភេសជ្ជៈ  របស់លោកស្នងការ និងការចូលរួមពីថ្នាក់ដឹកនាំព្រមទាំងកងកម្លាំង​ នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ឧបត្ថម្ភជូនរួមមាន ៖​ ទឹកបរិសុទ្ធអង្គរពូរ៉ូ ២កេស,​ ទឹកដោះគោឆៅ​ ២ឡូ​,​ ទឹកត្រចៀកកាំ​ ២យួរ​ ,​ ទឹកផ្លែឈេី​ ១កេស​  និងថវិកា​ចំនួន​ ១,២០០,០០០​ រៀល​ ( មួយលានពីរសែនរៀល ) ដើម្បីជួយសម្រាលបន្ទុកក្នុងការព្យាបាលជំងឺផងដែរ​៕