General Commissariat of National Police
.

កម្លាំង​នគរបាល​ខេត្តព្រៃវែង​ ការពារ​សន្តិសុខ​ សណ្ដាប់ធ្នាប់​ ក្នុង​ពិធី​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ស​ សុខា

Loading

​​ខេត្តព្រៃវែង​ ៖​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ៦​ កើត​ ខែ​ស្រាពណ៍​ ឆ្នាំរោង​ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨​ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០២៤​ កម្លាំង​នគរបាល​ខេត្តព្រៃវែង​ បាន​ចុះ​ការពារ​សន្តិសុខ​ សណ្ដាប់ធ្នាប់​ ក្នុង​ពិធី​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ស​ សុខា​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ វង្ស​ ពិ​សេន​ អគ្គមេបញ្ជាការ​ កង​យោធពលខេមរៈភូមិន្ទ​ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ ចុះ​ជួយ​ស្រុក​ពារាំង​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ អភិ​សន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ។​
​ពិធី​នេះ​ដែរ​ប្រារព្ធ​ឡើង​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ស្ថិត​ក្នុងភូមិ​ត្នោត​ ឃុំរ​ការ​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​ ៕​