General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អញ្ជើញបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្ដស្ទឹងត្រែង

Loading

ស្ទឹងត្រែង ៖ នៅព្រឹក ថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត មានរៀបចំពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម យឹម ផែន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ។
ពិធីនេះ មានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត លោកប្រធានពន្ធនាគារ លោកមេបញ្ជាការរងតំបន់ប្រត្តិបត្តិការសឹករងខេត្ត លោកមេបញ្ជការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក លោក-លោក ស្រីស្នង ការរង លោកមេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោក លោក-លោកស្រីនាយ-នាយ រងការិយា ល័យគ្រប់ជំនាញ អធិការ អធិការរងនគរបាលក្រុង ស្រុក និងនាយប៉ុស្តិនគរបាលរដ្ឋបាល។
ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានប្រគល់ម៉ូតូដែលជាអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ផ្តល់ជូនស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងចំនួន០៦គ្រឿង និងបានពាំនាំការផ្តាំផ្ញើការសួសុខទុក្ខដល់កម្លាំងនគរបាលទាំងអស់ក្នុងខេត្ត ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគបាលជាតិ និងធ្វើការណែនាំដល់មន្រ្តីនគរបាលនៅតាមបណ្តាការិយាល័យជំនាញនីមួយៗ ត្រូវខិតខំយកចិត្តទុកដាក់លើការងារសន្តិសុខ ការងារព្រហ្មទណ្ឌ ,ការងារសណ្តាប់ធ្នាប់ ,ការងារគ្រប់គ្រង់ជនអន្តោរប្រវេសន៍ និងការងាររក្សា សន្តិសុខ សណ្តាប់ធ្នាប់ នៅតាមខ្សែបន្ទាត់ព្រំដែន មិនតែប៉ុណ្ណោះ ត្រូវជុំរុញបន្ថែមចំពោះការអនុវត្តគោលន យោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពផងដែរ។