General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អញ្ជើញបិទអង្គសន្និបាត “បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី

Loading

រតនគិរី៖ រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដំណើរការប្រជុំបិទអង្គសន្និបាត “បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី” ក្រោមគណៈអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ និងជាតំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ញ៉ែុម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។ ពិធីបិទអង្គសន្និបាតនេះមានការអញ្ជើញចូលរួមជាកិត្តិយស​ ឯកឧត្តម​ ព្រះរាជអាជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងភ្ញៀវកិត្តិយសសំខាន់ៗមួយចំនួនទៀត និងមានសមាសភាពសមាជិកអង្គសន្និបាតចូលរួមពី លោក-លោកស្រីស្នងការរង នាយ-នាយរងការិយាល័យជំនាញ អធិការ-អធិការរងទាំង៩ក្រុង-ស្រុក មេបញ្ជាការ-មេបញ្ជាការរងវរ:ទាំង២ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥០ឃុំ-សង្កាត់ ដែលអង្គសន្និបាតបានប្រារព្ធធ្វើនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

ឯកឧត្តម ម៉ា វិចិត្រ បានមានប្រសាសន៍សំណេះសំណាលនិងផ្តាំផ្ញើរទៅកាន់ថ្នាក់ដឹកនាំស្នងការ និង កងកម្លាំងនគរបាលត្រូវបន្តកិច្ចសហប្រតិបត្តិដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋក្នុងខេត្តរតនគីរីឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរង លើកសរសើរដល់អង្គពិធីទាំងមូល ក៏ដូចជាកងកម្លាំងនគរបាល និងផ្តល់អនុសាសន៍ណែនាំផ្តាំផ្ញើរដល់កងកម្លាំងនគរបាលខេត្តរតនគិរី ទៅលើចំនុចមួយចំនួនដើម្បីបង្កើនប្រសិទ្ធភាពការងារនគរបាលយើងកាន់តែប្រសើរឡើងថែមទៀត ដែលក្នុងនោះរួមមាន៖ ការគោរពវិន័យរបស់កងកម្លាំង ការងារគ្រប់គ្រងកម្លាំង កិច្ចសហប្រតិបត្តិការតាមច្រកអន្តរជាតិ ការងារសន្តិសុខ ការងារគ្រប់ជនអន្តោប្រវេសន៍ ការងារគ្រប់គ្រងជនបរទេស ការងារនគរបាលការពារព្រំដែន ការងារផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព ការងារប្រឆាំងអំពេីរជួញដូរមនុស្ស ការងារប្រឆាំងគ្រឿងញៀន ការងារសណ្តាប់ធ្នាប់ធ្នាប់ចរាចរណ៍។ អង្គសន្និបាតបានបិទបញ្ចប់ក្រោមបរិយាកាសសប្បាយរីករាយប្រកបដោយកិត្តិយសនិងមោទនៈភាពយ៉ាងក្រៃលែង៕