General Commissariat of National Police
.

នគរបាលរាជធានីភ្នំពេញសន្និសីទកាសែតបង្ហាញមុខ ជនសង្ស័យប៉ុនប៉ងឃាតកម្ម និងប្លន់ចំនួន ៤នាក់

Loading

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ៤នាក់ ក្នុងនោះម្នាក់ពាក់ព័ន្ធប៉ុនប៉ងឃាតកម្មគិតទុកជាមុន (ប្រើពូថៅកាប់ បណ្តាលឲ្យរងរបួសធ្ងន់)នៅក្នុងខណ្ឌដង្កោ និង៣នាក់ប្រើកាំបិតប៉័ងតោ កាប់ប្លន់យកម៉ូតូ ត្រូវបានស្នងការដ្ឋាននគបាលរាជធានីភ្នំពេញធ្វើសន្និសិទកាសែតបង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី១១ ខែធ្នូឆ្នាំ ២០២៤ នេះ។

ជនសង្ស័យដែលបង្ហាញមុខ១.ឈ្មោះ អ៊ុត ឆេងហ៊ត ភេទ ប្រុស ឆ្នាំកំណើត១៩៨៨ ជន ជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ២១ ភូមិថ្នល់បំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ជាជនដៃដលប៉ុនប៉ងឃាតកម្ម,ចំណែក៣នាក់ពាក់ព័ន្ធកាប់ប្លន់យកម៉ូតូ១.ឈ្មោះ-ឈ្មោះ ធា គ្រី ហៅ ម៉ារ៉ា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជនដៃដល់) ។២-ឈ្មោះ ជា កឹង ហៅពេជ្រ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ភូមិជំរៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ជនដៃដល់) និង៣-ឈ្មោះ ហាក់ ឆាយ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិ គោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទទួលផលចោរកម្ម) ។

លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌ
បានអោយដឹងថា ដោយមានបទបញ្ជាពី ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាផែនព្រហ្មទណ្ឌដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ព្រមទាំងនគបាលអធិការដ្ឋានខណ្ឌដង្កោនិងអធិការដ្ឋាននគបាលខណ្ឌព្រែកព្នៅបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់។

លោកឧត្តមសេនីយ៍ ប៊ុន សត្យា បានហើយដឹងទៀតថាជនសង្ស័យចំនួន ០៤ នាក់ពាក់ព័ន្ធប្រព្រឹត្តិបទល្មើស ចំនួន ០២ ករណី
ករណីទី១ ប៉ុនប៉ងឃាតកម្មគិតទុកជាមុន (ប្រើពូថៅកាប់ បណ្តាលឲ្យរងរបួសធ្ងន់) ប្រព្រឹត្តនៅ ចំណុចមុខសាលាសុវណ្ណភូមិ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង៣៥ នាទី ។

ជនសង្ស័យ ឈ្មោះ អ៊ុត ឆេងហ៊ត ភេទ ប្រុស ឆ្នាំកំណើត១៩៨៨ ជន ជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ២១ ភូមិថ្នល់បំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តក ណ្តាល ត្រូវបានកម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលខណ្ឌដង្កោស្រាវជ្រាវហើយឈានទៅសហការឃាត់ខ្លួនជនសង្ស័យកាលពីល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤  នៅចំណុចការដ្ឋានសំណង់ ក្រុងបាវិត ខេត្តស្វាយរៀង ។

ពាក់ព័ន្ធនឹងករណីប៉ុនប៉ងឃាតកម្មនេះគឺបណ្ដាមកពីគំនុំដែលជនសង្ស័យឈ្មោះ អ៊ុត ឆេងហ៊ត បានស្គាល់រាប់អាន និងស្រឡាញ់គ្នាជាសង្សា ដោយលួចលាក់ ជាមួយឈ្មោះ ហ៊ុន រចនា ភេទ ស្រី អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ ដែលពេលនោះ ឈ្មោះ ហ៊ុន រចនា មានប្តី និងមានកូនចំនួន ០៤ នាក់ កំពុងរស់នៅជាមួយគ្នា ។ លុះដល់ថ្ងៃមិនចាំ ខែមករា ឆ្នាំ ២០២៤ ជនរងគ្រោះឈ្មោះ ឃឹម ដារិទ្ធ ប្រើគណនីតឹកតុកឈ្មោះ ដារិទ្ធ បានយករូបថតរបស់គាត់ដើរលេង ជាមួយឈ្មោះ ហ៊ុន រចនា មកផុសក្នុងគណនីតឹកតុករបស់គាត់ និងយករូបថតនេះផ្ញើមកគណនីតឹកតុករបស់ ជនសង្ស័យឈ្មោះ CHHENG HORT និងសរសេរអក្សរថា កុំទៅរញ៉េរញ៉ៃជាមួយឈ្មោះ ហ៊ុន រចនា ទៀត បើ មិនចង់ងាប់ និងមិនចង់មានរឿង ហើយចាប់ពីពេលនោះមកជនរងគ្រោះឈ្មោះ ឃឹម ដារិទ្ធ បានឆាត និងទូរស ភ្នំទៅជេរ ប្រមាថ ជនសង្ស័យ ដោយពាក្យអសុរស និងឈ្លោះជេរគ្នាទៅវិញ ទៅមក តាមទូរសព្ទ័ ជាបន្តបន្ទាប់ រហូតដល់ជនសង្ស័យខឹង និងគុំចាំសងសឹកលើជនរងគ្រោះ តែម្តង។
នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤មុនពេលកើតហេតុ ជនសង្ស័យគិតឃើញថា ឈ្មោះ ហ៊ុន រចនា តែងតែមក ទទួលកូនរបស់គាត់ចេញពីរៀន នៅសាលាសុវណ្ណភូមិ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ហើយជនរងគ្រោះ នឹងមកជួបជាមួយឈ្មោះ ហ៊ុន រចនា នៅមុខសាលារៀនដែរ ។

ជនសង្ស័យក៏បានជិះម៉ូតូយកទៅទុកនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈPTT ដែលនៅជាប់ សាលារៀនសុវណ្ណភូមិនោះ ហើយបានដើរទៅរកជនរងគ្រោះនិងបានយកពូថៅចេញពីក្នុងកាបូបស្ពាយ មកធ្វើ សកម្មភាពកាប់លើជនរងគ្រោះ ចំក្បាលពីក្រោយចំនួន ០៤ ទៅ ០៥ ពូថៅ រយះចេញឈាមជាច្រើន រួចហើយ ជនសង្ស័យបានកាន់ពូថៅ រត់មកយកម៉ូតូដែលទុកនៅស្ថានីយ៍ប្រេងឥន្ធនៈ PTT ហើយបោះពូថៅចោលនៅលើ សួនច្បារមុខស្ថានីយ៍ប្រេងនោះ រួចយកម៉ូតូជិះគេចខ្លួនបាត់តែម្តង ។

លោកឧត្តមសេនីយ៍ប៊ុន សត្យាបានអោយដឹងទៀតថា
ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(យកកាំបិតប៉័ង តោ កាប់ជនរងគ្រោះដាច់ដាច់រយះកំភួនដៃឆ្វេងរងរបួសដេរចំនួន ០៧ ផ្ទេរ ប្លន់យកម៉ូតូម៉ាកស៊ុយបហ្ស៊ីយគីនិច ពណ៌ ទឹកក្រូច សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខព្រះវិហារ១០-៣៤១៩) ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ២០១១ ភូមិ គោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤

បន្ទាប់ពីមានករណីប្លន់នគរបាលខណ្ឌព្រែកព្នៅក៏បានធ្វើការស្រាវជ្រាវហើយហ៊ានទៅឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤នៅចំណុចផ្លូវលំ ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងដករហូតវត្ថុតាងរួមមាន ម៉ូតូធ្វើសកម្មភាព ១គ្រឿង និងកាំបិតប៉័ងតោ ១ដើម។
លោកឧត្តមសេនីយ៍បានឲ្យដឹងទៀតថា កន្លងមកបន្ទាប់ពីកើតហេតុនោះសមត្ថកិច្ចមិនទុកចោលនោះទេ។តែងតែធ្វើការស្រាវជ្រាវ។ហើយឈានទៅបង្ក្រាបបានជនសង្ស័យបានជាបន្តបន្ទាប់ដូចជាករណីប៉ុនប៉ងឃាតកម្មខាងលើនេះជាដើមសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរយៈពេលជាងមួយខែហើយឈានទៅសហការជាមួយនគរបាលខេត្តស្វាយរៀងនិងក្រុងបាវិតឃាត់ខ្លួនបានជនសង្ស័យដែលបានគេចទៅសម្ងំលាក់ខ្លួន៕