ស្វាយរៀង៖ ដោយមានការបញ្ជាដឹកនាំពី លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តស្វាយរៀង បានចាត់តាំង លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ គឹម សុខា នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ប្រុស ដែលធ្លាប់ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ករណីប៉ុនប៉ងលួច ក្នុងមូលដ្ឋានស្រុកស្វាយជ្រំ។ ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនទៅដាក់ឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តរួចហើយ៕