General Commissariat of National Police
.

យុវជន០២នាក់បង្ហោះម៉ូតូ តាមផ្លូវទីសាធារណ: ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអប់រំស្រុកកំរៀង

Loading

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៣០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងបុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកអនុសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះបង្ក្រាបក្មេងបង្កភាពអនាធិបតេយ្យនៅតាមផ្លូវទីសាធារណ: (បង្ហោះម៉ូតូ) ០១លើក នៅចំណុចផ្លូវជាតិលេខ៥៩ ក្រុមទី៣ ភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានឃាត់បានម៉ូតូចំនួន ០១គ្រឿង និងមនុស្សចំនួន ០២នាក់ ៖

១-ឈ្មោះ គឹម សនសុភ័កត្រា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកម្មករ (អ្នកបើកបរម៉ូតូ) ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ2016 ពាក់ស្លាកលេខបាត់ដំបង 1V-4164 ។

២-ឈ្មោះ ភឿង សម្បត្តិ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរសិស្ស (អ្នកជិះខាងក្រោយ)។

ក្រោយទទួលបានពត៌មាន កម្លាំងសមត្ថកិច្ចបានធ្វេីការនាំខ្លួនក្មេងទំនេីងខាងលេី មកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកកំរៀង ។ បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វេីកិច្ចសន្យា លើក្មេងទំនេីងដែលបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋានទាំង០២នាក់ និងអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញ ដេីម្បីអប់រំបន្ត ចំណែកឯម៉ូតូបានដកហូតរក្សាទុករយ:ពេល ៣ខែនៅអធិការដ្ឋាននគរបាលស្រុកកំរៀង៕