ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដោយបានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង សាលាក្រុង សន្តិសុខផ្សារលេីសរុប ០៦នាក់ បានចុះសម្រួលចរាចរណ៍រៀបចំសណ្ដាប់ធ្នាប់នៅមុខផ្សារលើ បានចំនួន ២៥កន្លែង រៀបចំសណ្ដាប់ធ្នាប់ផ្សារឆ្នាំងបានចំនួន ១៩កន្លែង រៀបចំមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទដែលឈប់ចតប៉ះពាល់សណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈឲ្យចូលចតក្នុងទីចំណតបានចំនួន១៤គ្រឿង(រថយន្តតាក់ស៊ី ១១គ្រឿង រថយន្តដឹកទំនិញ០២គ្រឿង រថយន្តក្រុង ០១គ្រឿង)៕