General Commissariat of National Police
.

លោកឧត្ដមសេនីយ៍ទោ ខូវ លី ចាត់តំណាងចុះសំណេះសំណាល សួរសុខទុក្ខ មន្ត្រីក្រោមឱវាទ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

Loading

ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ​ ឆ្នាំ២០២៤​ ដោយមានការយកចិត្តទុកដាក់ និងគិតគូរដល់សុខទុក្ខមន្រ្តីថ្នាក់ក្រោម លោកឧត្តមសេនីយ៍ទោ  ខូវ លី ស្នងការនគរបាលខេត្ត បានចាត់លោកឧត្ដមសេនីយ៍ត្រី រៀម សរ ស្នងការរងផែនការងារសេនាធិការ  ដឹកនាំសហការី  ចុះសំណេះសំណាល សួរសុខទុក្ខ លោកវរសេនីយ៍ទោ ប៉ាន់ សុរៀ នាយរងការិយាល័យកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល និងជាសមាជិកក្រុមជំនួយការលោកស្នងការ  កំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន ស្ថិតនៅដូនកែនសែនជ័យ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។ 

ក្នុងឱកាសនោះ​ លោកស្នងការរង  បានមានមតិសំណេះសំណាលពាំនាំការផ្ដាំផ្ញើ របស់លោកស្នងការនគរបាលខេត្ត​ សួរសុខទុក្ខ និងលើកទឹកចិត្ត ព្រមទាំងនាំយកនូវថវិកាមួយចំនួនរបស់លោកស្នងការ  ផ្ដល់ជូនដើម្បីជួយសម្រាលបន្ទុកការព្យាបាលរបួសផងដែរ​៕