General Commissariat of National Police
.

ប្រធានាធិបតីហ្វីលីពីនលោក Marcos និយាយថា វត្តមានរបស់នាវាមុជទឹករុស្ស៊ី “គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង”

Loading

MANILA, Dec 2 (Reuters) – នៅថ្ងៃចន្ទ ប្រធានាធិបតីលោក Ferdinand Marcos Jr. បាននិយាយថា វត្តមានរបស់នាវាមុជទឹករុស្ស៊ី នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសហ្វីលីពីន នៅក្នុងសមុទ្រចិនខាងត្បូង គឺ “គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង”។
លោក Marcos បានប្រាប់អ្នកយកព័ត៌មានដោយសំដៅទៅផ្នែក០១ក្នុងតំបន់ដែនសមុទ្រហ្វីលីពីននៃសមុទ្រចិនខាងត្បូងថា “នោះជារឿងដែលគួរឱ្យព្រួយបារម្ភណាស់”។
ក្នុងសេចក្តីថ្លែងការណ៍ដែលផ្សាយនៅថ្ងៃចន្ទ អ្នកនាំពាក្យកងទ័ពជើងទឹកលោក Roy Vincent Trinidad បាននិយាយ ថា នាវាមុជទឹកប្រភេទ Kilo-class របស់រុស្ស៊ីត្រូវបានប្រទះឃើញនៅចម្ងាយ ៨០ម៉ាយពីខេត្តភាគខាងលិចទីក្រុង Occidental Mindoro កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។
នាវាចម្បាំងកងទ័ពជើងទឹកហ្វីលីពីន Jose Rizal បានបង្កើតទំនាក់ទំនងតាមវិទ្យុជាមួយនាវាមុជទឹករុស្ស៊ី ដែលបានបញ្ជាក់ពីអត្តសញ្ញាណជា UFA 490 និងគោលបំណង។
លោក Trinidad បាននិយាយដោយមិនបានបញ្ជាក់លម្អិតអំពីមូលហេតុដែលនាវាស្ថិតនៅក្នុងតំបន់នោះថា “អ្នកនាំពាក្យកងនាវារុស្ស៊ីបាននិយាយថា ខ្លួនកំពុងរង់ចាំលក្ខខណ្ឌអាកាសធាតុប្រសើរឡើង មុននឹងបន្តដំណើរទៅកាន់ទីក្រុង Vladivostok ប្រទេសរុស្ស៊ី”។

Screenshot