General Commissariat of National Police
.

រុស្សីវាយប្រហារទីក្រុងនានាទូទាំងអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

Loading

Nov 28 (Reuters) – សារព័ត៌មានអ៊ុយក្រែន Zerkalo Tyzhnya និង Suspilne បាននិយាយថា បានលឺការ បំផ្ទុះក្នុងទីក្រុង Odesa, Kropyvnytskyi, Kharkiv, Rivne និង Lutsk របស់អ៊ុយក្រែន នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ស្របពេលមានរបាយការណ៍ស្តីពីការវាយប្រហាររបស់រុស្សីដោយប្រើប្រាស់មីស៊ីលឆ្លងទ្វីប។

រដ្ឋមន្ត្រីថាមពលអ៊ុយក្រែនលោក Herman Halushchenko បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ហេដ្ឋារចនាសម្ព័ន្ធថាមពល ត្រូវបានកំណត់ជាគោលដៅវាយប្រហារដ៏ធំម្តងទៀតរបស់សត្រូវ”។

អភិបាលក្រុងលោក Ihor Terekhov បានសរសេរនៅលើបណ្តាញទំនាក់ទំនងតេឡេក្រាមថា “សត្រូវនៅតែ បន្តវាយប្រហារទីក្រុង Kharkov ដោយប្រើប្រាស់កាំជ្រួច”។

នៅក្នុងសារដាច់ដោយឡែក០១ផ្សេងទៀត អភិបាលក្រុង Odesa លោក Oleh Kiper បានជំរុញប្រជាជនឱ្យស្នាក់នៅក្នុងកន្លែងសុវត្ថិភាព។