រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៨៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៨៥គ្រឿង, រថយន្តធំ ៨គ្រឿង, រថយន្តតូច ២១០គ្រឿង និងម៉ូតូ ១៦៧គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣១៥គ្រឿង, រថយន្តធំ ៧ គ្រឿង, រថយន្តតូច ១៦៧គ្រឿង និងម៉ូតូ ១៤១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៨ ថ្ងៃ ពីថ្ងៃទី១-២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១០,២៩៩គ្រឿង, រថយន្តធំ ២១៤គ្រឿង, រថយន្តតូច ៤,៦៣៨គ្រឿង, ម៉ូតូ ៥,៤៤៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,៧៧៩គ្រឿង, រថយន្តធំ ១២៤គ្រឿង, រថយន្តតូច ៣,៣៣១គ្រឿង និងម៉ូតូ ៤,៣៧២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕