General Commissariat of National Police
.

មនុស្សជិត ១.០០០នាក់ ត្រូវបានឃុំខ្លួននៅក្នុងប្រទេសប៉ាគីស្ថានបន្ទាប់ពីការតវ៉ា គាំទ្រអតីតនាយករដ្ឋមន្ត្រីលោក Khan ដែលកំពុងជាប់ពន្ធនាគារ 

Loading

ISLAMABAD, Nov 27 (Reuters) – កាលពីថ្ងៃពុធ អាជ្ញាធរប៉ាគីស្ថានបាននិយាយថា បានចាប់ខ្លួន មនុស្សជិត ១.០០០នាក់ ដែលគាំទ្រអតីតនាយករដ្ឋមន្ត្រីលោក Imran Khan ដែលកំពុងជាប់ពន្ធនាគារ ដោយបានសម្រុកចូលរដ្ឋធានីក្នុងសប្តាហ៍នេះ ទាមទារឱ្យដោះលែងរូបលោក។

ក្រុមជំនួយការរបស់លោក Khan បានចោទប្រកាន់ ដោយមិនផ្តល់ភស្តុតាងភ្លាមៗថា មនុស្សរាប់រយនាក់ បានរងរបួសដោយគ្រាប់កាំភ្លើងអំឡុងពេលមានការចលាចលពេញ០១យប់ នៅកណ្តលទីក្រុង Islamabad ខណៈដែលនគរបាលបានបំបែកក្រុមបាតុករដែលដឹកនាំដោយភរិយារបស់លោក Khan ដែលបានបំបែក របាំងសន្តិសុខ។ ហើយពួកគេក៏បាននិយាយថា មនុស្សរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន។

ស្នងការនគរបាលទីក្រុង Islamabad លោក Ali Rizvi បានបដិសេធថា នគរបាលមិនបានប្រើប្រាស់គ្រាប់ កាំភ្លើងក្នុងអំឡុងប្រតិបត្តិការនោះទេ ហើយលោកបាននិយាយថា នគរបាលបានធ្វើជាមួយកងរាជអាវុធហត្ថ។

លោក Rizvi បានបន្តថាបាតុករ ចំនួន ៦០០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការកាលពីថ្ងៃអង្គារ បណ្តាលឱ្យចំនួនបាតុករដែលត្រូវបានចាប់ខ្លួនសរុប ដែលចាប់ផ្តើមកាលពីថ្ងៃអាទិត្យកើនដល់ ៩៥៤នាក់។