WASHINGTON, Nov 27 (Reuters) – នៅថ្ងៃពុធ មន្ត្រីអាមេរិកម្នាក់ដែលដឹងអំពីគម្រោងបាននិយាយថា រដ្ឋបាលលោកបាយឌិន កំពុងជំរុញការលក់កញ្ចប់អាវុធដែលមានតម្លៃ ៦៨០ លានដុល្លារអាមេរិកដល់ ប្រទេសអ៊ីស្រាអែល បើទោះបីជាបទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេស លីបង់ រវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ Hezbollah បានចូលជាធរមានក៏ដោយ។
កញ្ចប់ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Financial Times រួមមានកញ្ចប់វាយប្រហារ គោលដៅរួមដោយផ្ទាល់ (JDAM) និងគ្រាប់បែករយៈចម្ងាយតូចៗរាប់រយគ្រាប់ បើយោងតាមមន្ត្រីម្នាក់ដែល និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
ព័ត៌មាននេះផ្សព្វផ្សាយរយៈពេលតិចជាង០១ថ្ងៃ បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់កើតឡើង ដោយបាន បញ្ចប់ការប្រឈមមុខដាក់គ្នាដ៏សាហាវបំផុតក្នុងរយៈពេលជាច្រើនឆ្នាំរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រដោយអ៊ីរ៉ង់ ប៉ុន្តែអ៊ីស្រាអែលនៅតែប្រយុទ្ធជាមួយសត្រូវដ៏សំខាន់ផ្សេងទៀតរបស់ខ្លួនគឺ ក្រុមសកម្ម ប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប។
កញ្ចប់កើតមានបន្ទាប់ពីការលក់យន្តហោះចម្បាំង និងសពាវុធយោធាផ្សេងទៀតក្នុងខែសីហា ដែលមានតម្លៃ ២០ពាន់លានដុល្លារអាមេរិក ទៅឱ្យអ៊ីស្រាអែល។