General Commissariat of National Police
.

នគរបាលខណ្ឌទាំង១៤ ពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

Loading

រាជធានីភ្នំពេញ ៖ អនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) នៅក្នុងនោះនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

១.ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន៥៧៧នាក់ (ផ្តល់ឡើងវិញ ចំនួន៤៨១នាក់ និងផ្តល់ថ្មីចំនួន៩៦នាក់។

២. ផ្តល់សៀវភៅស្នាក់នៅថ្មី​ ២២គ្រួសារ និងទុតិយតាសៀវភៅស្នាក់នៅ​ ​​៦៦គ្រួសារ, ផ្តល់សៀវភៅគ្រួសារថ្មី​ ៣៩គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ​ ​ ១៦គ្រួសារ៕