ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តំណាង លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ឋ ស្នងការរងផែនការងារភស្តុភារ និងហិរញ្ញវត្ថុ ដឹកនាំកងកម្លាំងទៅសួរសុខទុក្ខលោកវរសេនីយ៍ទោ រឿម សារ៉េត នាយរងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខណៈដែលលោកកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន ស្ថិតនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជាមួយនឹងការសួរសុខទុក្ខនេះ លោកស្នងការរងជាតំណាងបាននាំយកថវិកាចំនួន ១.០០០.០០០រៀល និងគ្រឿងភេសជ្ជៈ មួយចំនួនដូចជាទឹកបរិសុទ្ធ ០៥កេស, ទឹកត្រចៀកកាំ ០២យួរ, និងទឹកដោះគោឆៅ ០៣យួរ ជូនលោក រឿម សារ៉េត និងក្រុមគ្រួសារផងដែរ ។
ក្នុងឱកាសនោះដែលលោក រឿម សារ៉េត ព្រទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ដែលបានយកចិត្តទុកដាក់ និងចាត់តាំងចុះមកសួរសុខទុក្ខដល់គ្រួសាររបស់គាត់ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ទិក្នុងលោកតាមថែរក្សា លោកឧត្តមសេនីយ៍ទោស្នងការ លោក លោកស្រីស្នងការរង និងកងកម្លាំងនគរបាលទាំងអស់សូមមានសុខភាពល្អ និងពុទ្ធិពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុក្ខៈ ពលៈ កុំឃ្លៀង ឃ្លាតឡើយ៕