General Commissariat of National Police
.

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ

Loading

កំពង់ធំ ៖ រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ អតីតអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ជំនួសឯកឧត្តម ងួន រតនៈ ដែលត្រូវតែងតាំងតួនាទីថ្មីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕