សៀមរាប ៖ នៅថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានដឹកនាំក្រុមការងារសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះត្រួតពិនិត្យតាមដានយន្តការគ្រប់គ្រងដឹកនាំការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៅថ្នាក់អធិការដ្ឋាននគរបាលក្រុង ស្រុក ចំនួន០២ និងចុះត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១២ រួមមាន៖
១-អធិការដ្ឋាននគរបាលក្រុងសៀមរាបៈ ប៉ុស្តិ៍នគរបាលរដ្ឋបាលចុងឃ្នៀស ស្វាយដង្គំ ស្លក្រាម គោកចក សំបួរ ក្របីរៀល ស្រង៉ែ និងទឹកវិល
២-អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ៈ ប៉ុស្តិ៍នគរបាលរដ្ឋបាលរោងគោ ស្រណាល កំពង់ថ្កូវ និងក្រឡាញ់បានជួបសមាសភាពអ្នកពាក់ព័ន្ធសរុបចំនួន ១២០នាក់ ស្រី ១០នាក់ (មន្ត្រីនគរបាលប៉ុស្តិ៍ៈ ៧៩នាក់ ស្រី ១០នាក់)៕