General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញប្រគល់ថវិកាសមាគមមិត្តនគរបាលជូនគ្រួសារសពមន្ត្រី ចំនួន​១៣នាក់​

Loading

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញប្រគល់ថវិកាសមាគមមិត្តនគរបាលជូនគ្រួសារសពមន្ត្រីនគរបាល ចំនួន​១៣នាក់​ (មន្រ្តីនគរបាលមរណ: ចំនួន០២នាក់ ថវិកាចំនួន ១២,០០០,០០០ រៀល, មន្រី្តនគរបាលចូលនិវត្តន៍មរណ: ចំនួន០៨នាក់ ថវិកាចំនួន ៤៨,០០០,០០០រៀល, សហព័ទ្ធមរណ: ចំនួន០៣នាក់ ថវិកា ចំនួន៦,០០០,០០០ លានរៀល) សរុបថវិកា ចំនួន ៦៦,០០០,០០០លានរៀល៕