General Commissariat of National Police
.

ប្រធានាធិបតីចិនលោកស៊ី ចង់បន្តការផ្តោះប្តូរ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសម៉ិកស៊ិក

Loading

Nov 19 (Reuters) – នៅថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជីងពីងបាននិយាយថា ប្រទេសចិន និងម៉ិកស៊ិកគួរតែបន្តបង្កើនការផ្តោះប្តូរ បង្កើតមិត្តភាពជាថ្មី និងប្រើប្រាស់លក្ខណៈបំពេញសម្រាប់សេដ្ឋកិច្ចទាំង០២ ក្នុងកម្រិតខ្ពស់។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា លោកស៊ី បានថ្លែងសន្ទរកថានេះ អំឡុងពេលដែលលោកជួបប្រធានាធបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅទីក្រុង Rio de Janeiro ។
លោកស៊ី បាននិយាយថា ប្រទេសទាំង០២គួរតែជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី។