General Commissariat of National Police
.

នាយករដ្ឋមន្ត្រីថៃ បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីលោកត្រាំ

Loading

BANGKOK, Nov 19 (Reuters) – នៅថ្ងៃអង្គារ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបាននិយាយថា លោកស្រី Paetongtarn Shinawatra បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីលោកដូណាល់ ត្រាំ ដោយមេដឹកនាំទាំង០២បានសន្យាថានឹងគាំទ្រដល់រដ្ឋបាលរបស់គ្នាទៅវិញទៅមក។
លោកស្រី Paetongtarn ដែលចូលកាន់តំណែងកាលពីខែកញ្ញា និងជានាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ថៃបានរំលឹកឡើងវិញនូវការត្រៀមខ្លួនរបស់ប្រទេសថៃដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក ហើយបើយោងតាមសេចក្តីថ្លែងការណ៍ លោកត្រាំបានសរសើរអំពីការងាររបស់លោកស្រី។
លោកត្រាំ បាននិយាយថា “បើមានអ្វីដែលខ្ញុំអាចជួយបាន សូមលោកស្រីប្រាប់ឱ្យខ្ញុំដឹង” នេះបើយោងតាមវីដេអូនៃការសន្ទនាដែលភ្ជាប់ជាមួយសេចក្តីថ្លែងការណ៍នោះ។ លោក បានបន្ត ថា ប្រទេស ថៃ គឺ ជា “ប្រទេស ដែល ស្រស់ ស្អាត គ្មានទាស់”។
ប្រទេសថៃគឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញាចាស់ជាងគេបំផុតរបស់ទីក្រុងវ៉ាស៊ីនតោននៅតំបន់អាស៊ី និងជាកន្លែងដែលមានវត្តមានការទូតដ៏ធំបំផុត០១នៅក្នុងតំបន់។ ប្រទេសទាំង០២ធ្វើសមយុទ្ធយោធារួមគ្នាជារៀងរាល់ឆ្នាំ និងចូលរួមក្នុងការផ្តោះប្តូរជាច្រើន រួមទាំងក្នុងការអនុវត្តច្បាប់។
ប្រទេសថៃ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដែលមានរោងចក្រផលិតរថយន្ត និងអេឡិចត្រូនិចដូចជាប្រទេសវៀតណាម ទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយរបស់លោកត្រាំ ដែលមានសក្តានុពលក្នុងការដំឡើងពន្ធលើការនាំចូលរបស់ចិន។