General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហេង សុផល ឧបត្ថម្ភថវិកាមួយចំនួនជូនគ្រួសារសពកុមារី ដែលមរណភាពដោយសារលង់ទឹកយ៉ាងអណោចអធ័មទាំង ០៣នាក់

Loading

កំពង់ធំ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការដ្ឋាននគរបាលខេត្ដ បានចាត់តាំងលោកវរសេនីយ៍ឯក ម៉ៅ ចាន់ធី អធិការនគរបាលស្រុកសន្ទុក និងសហការី ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពកុមារី ដែលរងគ្រោះ ដោយសារលង់ទឹក យ៉ាងអណោចអធ័មទាំង ០៣ នាក់ ស្ថិតនៅភូមិ សែនសេរី ឃុំក្រយា ស្រុកសន្ទុក  ។

ថ្លែងក្នុងពិធីនោះ លោកវរសេនីយ៍ឯក ម៉ៅ ចាន់ធី អធិការនគរបាលស្រុកបានពាំនាំប្រសាសន៍ ផ្តាំផ្ញើ របស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការដ្ឋាននគរបាលខេត្ដ ចូលរួមរំលែកទុក្ខសោកក្រៀមក្រំបំផុត ចំពោះមរណភាព : ១.កុមារី ផល្លី  ឌីណែត,២.កុមារី សុវណ្ណ កណ្ណិកា,៣.កុមារី ធន់ ធារ៉ា កាលពីរសៀលថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ២០២៤  ។

លោកអធិការស្រុក ប្រគល់ថវិកា ជូនគ្រួសារសពកុមារីទាំង ០៣នាក់ ក្នុងម្នាក់ទទួលបានថវិកា ៤០០,០០០រៀល សរុបថវិកា ១,២០០,០០០រៀល ដែលជាការឧបត្ថម្ភ របស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង ដើម្បីចូលរួមសម្រាលការចំណាយដោះស្រាយក្នុងពិធីបុណ្យសព ។

លោក ចាន់ ពៅ តំណាងឲ្យគ្រួសារសព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង ព្រមទាំងបុត្រា បុត្រី ដែលបានចូលរួមរំលែកទុក្ខ ឧបត្ថម្ភ សម្ភារ ថវិកា សម្រាប់ពិធីបុណ្យសព និងសូមជូនពរ ជ័យ ជូនចំពោះលោក ស្នងការ និងក្រុមគ្រួសារ ជួបប្រទះ តែពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន៕