មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអង្គារ៍០៤រោច ខែកត្តិកឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលា ម៉ោង៨និង៣០នាទី លោកវរសេនីយ៍ទោ សៀង ម៉ារ៉ា នាយរងការិយាល័យបុគ្គលិគ្គព្រមទាំងលោកវរសេនីយ៍ទោ សៅ សុខា នាយរងការិយាល័យផែនកាគណះនេយ្យតំណាងលោកឧត្តមសេនីយ៍ត្រីឡេង សោភ័ណ្ឌ ស្នងការរងទទួលការងារផែនធនធានមនុសស្សបានជួបសំណេះសំណាលសួរសុខទុកនិងបានប្រគល់ថវិកាសមាគមន៍មិត្តនគរបាលជាតិជូនដល់ក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក ឈឿន សុធីនាយរងប៉ុស្តិ៍នគរបាលរដ្នបាលចុងផ្លាស់ស្រុកកែវសីមាខេត្តមណ្ឌលគិរីនូវថវិកាសមាគមន៍មិត្តនគរបាលជាតិចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀល)ជូនដល់ក្រុមគ្រួសារមន្រ្តីនគរបាលដែលបានទទួលមរណ: ភាព។
-ពិធីប្រគល់និងទទួលថវិកាខាងនេះបានរៀបចំធ្វើឡើងពីសំណាក់លោកវរសេនីយ៍ទោ សៀង ម៉ារ៉ា នាយរងការិយាល័យបុគ្គលិកជាតំណាងលោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងទទួលផែនការងារធនធានមនុស្សតំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខាស្នងការនគរបាលខេត្តមណ្ឌលគិរី។
ក្រោយពីបានធ្វើការប្រគល់និងទទួលនូ វថវិកាជូនដល់ក្រុមគ្រួសារមន្រ្តីនគរបាលដែលបានទទួលមរណ: រួចមកលោកវរសេនីយ៍ទោ សៀង ម៉ារ៉ានាយរងការិយាល័យបុគ្គលិកតំណាងលោកឧត្តមសេនីយ៍ត្រីឡេង សោភ័ណ្ឌ ស្នងការរងទទួលការងារផែនធនធាន
មនុស្សបានមានប្រសាសន៍ណែនាំនិងសម្តែងការសោកស្តាយចំពោះការបាត់បង់មន្ត្រីនគរបាល១រូបដែលបានខិតខំបំពេញនូវភារកិច្ចបំរើជាតិមាតុភូមិអស់ពីកម្លាំងកាយនិងកម្លាំងចិត្តនិងសូមផ្តាំផ្ញើរដល់ក្រុមគ្រួសារនៃសពសូមទទួលយកថវិកាទាំងនេះយកទៅចាត់ចែងទៅតាមតំរូវកាចាំបាច់និងសូអោយយកថវិកាទាំងនេះទៅប្រកបមុខរបបណាមួយតាមការគួរក្នុងក្រុមគ្រួសារដើម្បីលើកស្ទួយជីវភាពក្នុងក្រុមគ្រួសារបានមួយកំរិតថែមទៀត។ មុននិងបញ្ចប់ក្រុមគ្រួសាររបស់មន្ត្រីនគរបាលដែលបានទទួលមរណៈភាព ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារនិងមិត្តសមាគមន៍នគរបាលជាតិដែលបានបង្កើតឡើងដោយបានជួយដោះស្រាយនូវទុក្ខលំបាកដូចក្នុងពេលនេះនិងសូមអោយ ក្រុមការងារទាំងអស់ជួបតែពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពល: កុំបី ឃ្លៀងឃ្លាតឡើយ៕