General Commissariat of National Police
.

កម្លាំងនគរបាលខេត្តឧត្ដរមានជ័យ ចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ផ្តល់សៀវភៅ ជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ

Loading

ខេត្តឧត្ដរមានជ័យ ៖ ក្រោមការដឹកនាំ និងអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត បានយាមល្បាត និងប្រចាំការ២៤ម៉ោងលើ២៤ ដើម្បីត្រៀមអន្តរាគមន៍ និងទ្រោលសភាពការណ៍ ឬបទល្មើស ដែលអាចកើតឡើងជាយថាហេតុ។

ខាងក្រោមនេះជាសកម្មភាពបំពេញការងារប្រចាំថ្ងៃរបស់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៥ ចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ផ្តល់សៀវភៅ ជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និង ការពារសន្តិសុខ សុវត្តិភាព នៅតាមមូលដ្ឋាន ៕