រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៥១គោលដៅ បានត្រួតពិនិត្យយានយន្ត ចំនួន ៩២គ្រឿង, រថយន្តធំ 0គ្រឿង, រថយន្តតូច ២២គ្រឿង និងម៉ូតូ ៧០គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៥៤គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៩គ្រឿង និងម៉ូតូ ៤៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល១៥ថ្ងៃ ពីថ្ងៃទី១-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឲ្យដឹងថា ត្រួតពិនិត្យយានយន្ត ចំនួន ៥,៧៥១គ្រឿង, រថយន្តធំ ១២៥គ្រឿង, រថយន្តតូច ២,៤៤០គ្រឿង, ម៉ូតូ ៣,១៨៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,៣៨១គ្រឿង, រថយន្តធំ ៦៦គ្រឿង, រថយន្តតូច ១,៧៦០គ្រឿង និងម៉ូតូ ២,៥៥៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕