General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញចូលរួមក្នុងពិធីបើកពិប្រណាំងទូកងខ្នាតខ្លីនៅទំនប់សែនសុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្រចាំឆ្នាំ២០២៤

Loading

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែក្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីបើកការប្រណាំងទូកងខ្នាតខ្លីដែលបានរៀបចំឡើងនៅទំនប់សែនសុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ពិធីបើកការប្រណាំងទូកងខ្នាតខ្លីនាឱកាសនោះផងដែរ មានកាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកប្រណាំងទូកងខ្នាតខ្លីប្រចាំឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង/ស្រុកទាំង៥ មន្រ្តីរាជការចំណុះសាលាខេត្ត និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីប្រណាំងទូកងខ្នាតខ្លីជាច្រើនកុះករ។

សូមបញ្ជក់ផងដែរថា ៖ ការបើកពិធីប្រណាំងទូកងខ្នាតខ្លីប្រព្រឹត្តិទៅនៅទំនប់សែនសុខដុម ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕