General Commissariat of National Police
.

លោកឧត្ដមសេនីយ៍ទោ ខូវ លី ចាត់តំណាងទទួលឯកសណ្ឋាន លក្ខណៈសញ្ញាស័ក្កិ និងសម្ភារៈ ជាគោលរបបប្រចាំឆ្នាំ២០២៤

Loading

ឧត្ដរមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី គិត គឹមហុង ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ ទទួលឯកសណ្ឋាន លក្ខណៈសញ្ញាស័ក្កិ និងសម្ភារៈ ជាគោលរបបប្រចាំឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ពីលោកឧត្តមសេនីយ៍ទោ ថាវ គីមហេង អនុប្រធាននាយកដ្ឋានភស្តុភារ និងសម្ភារៈបច្ចេកទេស នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី លោកនាយនាយរងការិយាលយ័ជំនាញ លោកអធិការនគរបាលក្រុង ស្រុកទាំង៥ និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ ។

ក្នុងពិធីនោះដែរ លោកស្នងការរង ក៏បានពាំនាំនូវមតិរបស់ លោកស្នងការ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានភស្តុភារ និងសម្ភារៈបច្ចេកទេស ដែលបានចាត់ក្រុមការងារដឹកជញ្ជូនសម្ភារៈខាងលើយកមកដល់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ និងតែងតែយកចិត្តទុកដាក់ជម្រុញនូវការងារផ្គត់ផ្គង់ទៅតាមតម្រូវការចាំបាច់របស់កងកម្លាំងនគរបាលជាតិ ក៏ដូចជាកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានឆាប់រហ័ស ទាន់ពេលវេលា ស្របតាមសំណូមពរ និងប្រកបដោយគុណភាពខ្ពស់ ៕