General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ មធុរិទ្ធ បានដឹកនាំកងកម្លាំងមន្ត្រីនគរបាល ចូលរួមគោរពវិញ្ញាណក្ខន្ធ ដល់គ្រួសារសពលោក វរសេនីយ៍ឯក ភី នូច

Loading

ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍១៤កើត ខែកក្តិក ឆ្នាំរោង ឆស័កព.ស.២៥៦៧  ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងនគរបាលខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិការថ្នាក់ដឹកនាំ និងគ្រឿងឧបភោគ ប្រគល់ជូនដល់គ្រួសារសពលោក វរសេនីយ៍ឯក ភី នូច នាយការិយាល័យបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ ដែលស្ថិតនៅ ភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ដែលបានទទួល មរណ:ភាព ដោយកាលវេលាម៉ោង ១៧ និង១០ នាទី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត តែងតែចាត់តាំងកម្លាំងនិងអញ្ជើញចូលរួម ព្រមទាំងដោះស្រាយជាបន្ទាន់ នូវសម្ភារ: និងថវិការ សមាគម មិត្តនគរបាលជាតិ  ជូនដល់គ្រួសារ មន្ត្រីនគរបាលជាតិណាដែលមានទុក្ខធុរៈមិនដែលខកខាន។ សម្ភារ:រួមមាន៖
– ថវិការស្នងការដ្ឋានចំនួន ៩.៤០០.០០០៛
-អង្ករចំនួន ០១បាវ ទម្ងន់៥០kg
-ទឹកបរិសុទ្ធ ២០ កេស
-ទឹកក្រូច ៥ កេស

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការបានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងមហាផៃ្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ សួរសុខទុក្ខ  និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀ មក្រំនេះ ដើម្បីសំដែងការដឹងគុណ ហើយសោកស្តាយ ជាទីបំផុតចំពោះការបាត់បង់នូវធនធានមនុស្សយើងដែលធ្លាប់មានស្នាដៃក្នុងការបំពេញភារកិច្ចបំរើជាតិមាតុភូមិ និងប្រជាពលរដ្ឋកន្លងមកអស់ពីកម្លាំងកាយចិត្តធ្វើអោយយើងទាំងអស់គ្នាមិនអាចបំភ្លេចបាន។

ទន្ទឹមនឹងគ្នានេះផងដែរ គ្រួសារសាច់ញាតិ នៃសពក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដែលលោកតែងតែបានយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទដែល មានទុក្ខ ដូចពេលនេះ៕