General Commissariat of National Police
.

មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីសេវានគរបាលឆ្លើយតបចំពោះស្រ្តី និងក្មេងស្រីជនរងគ្រោះដោយអំពើហឹង្សា

Loading

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីសេវានគរបាលឆ្លើយតបចំពោះស្រ្តី និងក្មេងស្រីជនរងគ្រោះដោយអំពើហឹង្សា ទាក់ទងនឹងការងារយេនឌ័រ នៅសណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់ ។

យោងតាមរបាយការណ៍ របស់គណៈគ្រប់គ្រងវគ្គបណ្តុះបណ្តាល បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាល នេះមានគោលបំណង ដើម្បីពង្រឹងសមត្ថភាព ក្នុងការឆ្លើយតបចំពោះស្ត្រី និងក្មេងស្រីរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រ(VAW) ជាពិសេស៖ ១.បង្កើនការយល់ដឹងអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ មូលហេតុនិងផលវិបាក ឧប្បត្តិហេតុ និងថាមវន្ត និងចំណុចប្រសព្វរបស់វាសម្រាប់ក្រុមស្ត្រី ដែលមានអត្តសញ្ញាណចំរុះ។ ២.កសាងសមត្ថភាពមន្ត្រីនគរបាល លើការប្រាស្រ័យទាក់ទងឆ្លើយតប ដែលគិតអំពីយេនឌ័រ ជាមួយស្ត្រី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សា។
៣.កសាងសមត្ថភាពមន្ត្រីនគរបាល អំពីការសម្របសម្រួលឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី និងក្មេងស្រី។

សូមបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលមានរយៈពេល
០៣ ថ្ងៃ ចាប់ផ្ដើមថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០២៤ នេះ មានគ្រូបង្គោលចំនួន ០២ រូប និងអ្នកសម្របសម្រួល ០២ រូប,.មេរៀនចំនួន ០៣ មេរៀនសមាសភាពអ្នកចូលរួមមាន: .ថ្នាក់ដឹក និងមន្ត្រីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី ទីប្រឹក្សាជាតិ អន្តរជាតិរបស់អង្គការ UN Women,.លោក លោកស្រី ស្នងការរង និងម ន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត លោកអធិការ អធិការរង មន្ត្រីនគរបាល នៃអធិការដ្ឋានក្រុង-ស្រុកទាំង ០៩ និងនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ ឃុំ-សង្កាត់ចំណុះខេត្ត សរុបចំនួន ៦៥  នាក់ ស្រី ១៤ នាក់ ៕