មណ្ឌលគិរី ៖ នៅរសៀលថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីសុំសេចក្តីសុខសប្បាយ នៃការរៀបចំពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែអកអំបុក។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អភិបាលក្រុង/ស្រុកទាំង៥ មន្រ្តីរាជការចំណុះសាលាខេត្ត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ពិធីក្រុងពាលីសុំសេចក្តីសុខសប្បាយ នៃការរៀបចំពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែអកអំបុក ប្រព្រឹត្តិទៅនៅទំនប់សែនសុខដុម ដោយគិតចាប់ពី ថ្ងៃទី ១៤ -១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕