រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៥និង០០នាទី លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានធ្វេីការប្រជុំជួរកម្លាំង ដេីម្បីត្រួតពិនិត្យ ឯកសណ្ឋាន សំភារៈ សំរាប់ត្រៀមចុះការពារ ព្រះរាជពិធី បុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីប នាពេលខាងមុខ សរុបចំនួន១២៥នាក់។
ក្នុងឱកាសនេះដែរលោក អធិការ បានធ្វេីការណែនាំដល់កម្លាំងទាំងអស់ ត្រូវយកចិត្ដទុកដាក់ថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលបានមកដេីរលេងកំសាន្ដ និងផ្ដាំផ្ញេីរដល់កម្លាំងទាំងអស់ ត្រូវក្រមសីលធម៍ និងសុជីវធម៍ខ្ពស់ក្នុងពេលបំពេញការងារ ៕