General Commissariat of National Police
.

ទីភ្នាក់ងារសារព័ត៌មាន Axios រាយការណ៍ថា រដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្រអ៊ីស្រាអែលបានជួបជាមួយលោកត្រាំ

Loading

WASHINGTON, Nov 11 (Reuters) – ទីភ្នាក់ងារសារព័ត៌មាន Axios ដោយដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែល០២នាក់ និងមន្ត្រីសហរដ្ឋអាមេរិក០២នាក់ បានរាយការណ៍នៅថ្ងៃចន្ទនេះថា រដ្ឋមន្ត្រីក្រសួងកិច្ចការយុទ្ធសាស្ត្រអ៊ីស្រាអែលលោក Ron Dermer បានជួបជាមួយប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ ត្រាំ នៅទីក្រុង Mar-a-Lago។
កិច្ចប្រជុំកាលពីថ្ងៃអាទិត្យនៅភូមិគ្រិះក្នុងរដ្ឋ Florida របស់លោកត្រាំ រវាងលោក និងលោក Dermer ដែលជាជំនួយការជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានធ្វើឡើងមុនកិច្ចប្រជុំរវាងរដ្ឋមន្ត្រីអ៊ីស្រាអែល និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ដែលធ្វើឡើងកាលពីថ្ងៃចន្ទ។
Axios បានរាយការណ៍ថា លោក Dermer បានពាំនាំខ្លឹមសារពីលោក Netanyahu ទៅកាន់លោកត្រាំ។ លោកក៏បានពន្យល់ប្រាប់លោកត្រាំ អំពីផែនការរបស់អ៊ីស្រាអែលសម្រាប់តំបន់ហ្គាហ្សា លីបង់ និងអ៊ីរ៉ង់សម្រាប់រយៈពេល០២ខែបន្ទាប់ មុនពេលដែលលោកត្រាំ ចូលកាន់តំណែង។
Axios បាននិយាយថា លោក Dermer ថែមទាំងបានជួបជាមួយកូនប្រសាររបស់លោកត្រាំ គឺលោក Jared Kushner ដែលជាទីប្រឹក្សាកំពូលប្រចាំតំបន់មជ្ឈិមបូព៌ាក្នុងអំឡុងពេលរដ្ឋបាលត្រាំ កាលពីអាណិត្ត២០១៧ ដល់២០២១ ផងដែរ។
លោក Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបាននិយាយជាមួយលោកត្រាំ ០៣ដងក្នុងអំឡុងប៉ុន្មានថ្ងៃមុន ដើម្បីរឹតបន្តឹងសម្ព័ន្ធភាពរវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

Screenshot