រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ២០៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤០៣គ្រឿង, រថយន្តធំ ៦គ្រឿង, រថយន្តតូច ១៧៤គ្រឿង និងម៉ូតូ ២២៣គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៤០គ្រឿង, រថយន្តធំ ៦គ្រឿង, រថយន្តតូច ១៣៧គ្រឿង និងម៉ូតូ ១៩៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១២ ថ្ងៃ ពីថ្ងៃទី១-១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៤,៩១៦គ្រឿង, រថយន្តធំ ១២២គ្រឿង, រថយន្តតូច ២,១៥៧គ្រឿង, ម៉ូតូ ២,៦៣៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,៨១០គ្រឿង, រថយន្តធំ ៦២គ្រឿង, រថយន្តតូច ១,៥៥៩គ្រឿង និងម៉ូតូ ២,១៨៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕