ខេត្តតាកែវ៖ ព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្តតាកែវ”អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន១១គ្រួសារស្មើនឹងទឹកប្រាក់ចំនួន ៥៨,០០០,០០០៛(ហាសិបប្រាំបីលានរៀល)” ដោយមានការចូលរួមពីៈ លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ថវិកាដែលត្រូវប្រគល់ជូនគ្រួសារសពមានឈ្មោះដូចខាងក្រោម៖
គ្រួសារទី១-ទទួលបានថវិកាចំនួន៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី អ៊ុង ផល្លា ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក ជា សាវុធ មន្ត្រី វរសេនាតូចការពារព្រំដែនគោកលេខ៦០៣ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ដោយជម្ងឺ(ក្រិនថ្លើម និងទឹកនោមផ្អែម) ស្ថិតនៅភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គ្រួសារទី២-ទទួលបានថវិកាចំនួន៦,០០០,០០០៛(ប្រាំមួយលានរៀល) ជូនដល់លោកស្រី លន់ អុន ត្រូវជាភរិយាសពលោក ផូ សុផល អតីតមន្រ្តីនគរបាលជាតិចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយជម្ងឺ(សួតរ៉ាំរ៉ៃ) ស្ថិតនៅភូមិពេជ្រឥន្រ្ទា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។
គ្រួសារទី៣-ទទួលបានថវិកាចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀល) ជូនដល់លោកស្រី សាម គឹមស៊ាង ត្រូវជាភរិយាសព លោក ឡូវ សុង អតីតមន្រ្តីនគរបាលជាតិចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ដោយជម្ងឺ(លើសឈាម) ស្ថិតនៅភូមិដីក្រហម ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ។
គ្រួសារទី៤-ទទួលបានថវិកាចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀល) ជូនដល់លោកស្រី ហ៊ិម សៅ ត្រូវជាភរិយាសព លោក កៀង សុង មន្រ្តីនគរបាលជាតិចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយជម្ងឺ(មហារីកបំពង់ក) ស្ថិតនៅភូមិកំណប់ ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ។
គ្រួសារទី៥-ទទួលបានថវិកាចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀល) ជូនដល់លោកស្រី ម៉ម ម៉ុម ត្រូវជាភរិយាសព លោក ម៉ម ឌុល មន្រ្តីនគរបាលជាតិចូលនិវត្តន៍ មរណៈកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយជម្ងឺ(ថ្លើម) ស្ថិតនៅភូមិត្រពាំងខន ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកាវ។
គ្រួសារទី៦-ទទួលបានថវិកាចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀល) ជូនដល់លោកស្រី អន មុំ ត្រូវជាភរិយាសព លោក សុខ កុសល មន្ត្រីនគរបាលចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ដោយធ្វើអត្តឃាត(ចងកស្លាប់ខ្លួន) ស្ថិតនៅភូមិព្រៃគុយ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
គ្រួសារទី៧-ទទួលបានថវិកាចំនួន៦,០០០,០០០៛(ប្រាំមួយលានរៀល) ជូនដល់លោក កៅ សុហេង ត្រូវជាកូនបង្កើតសព លោក កៅ កៃ មន្ត្រីនគរបាលចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដោយជម្ងឺ(សួត) ស្ថិតនៅភូមិកោះត្នោត ឃុំព្រែកគ្រឹស ស្រុកកំពង់ត្រាច ខេត្ដកំពត។
គ្រួសារទី៨-ទទួលបានថវិកាចំនួន៦,០០០,០០០៛(ប្រាំមួយលានរៀល) ជូនដល់លោកស្រី ឯក គិន ត្រូវជាភរិយាសព លោក ហ៊ិន សាខន មន្ត្រីនគរបាលចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដោយជម្ងឺ(លើសឈាម) ស្ថិតនៅភូមិបឹង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
គ្រួសារទី៩-ទទួលថវិកាចំនួន៦,០០០,០០០៛(ប្រាំមួយលានរៀល) ជូនដល់លោក ផាន់ ពន្សមុន្នី ត្រូវជាស្វាមីសព លោកស្រី ជិន គឹមស្រ៊ុន មន្ត្រីនគរបាលចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដោយជម្ងឺ(ថ្លើមរ៉ាំរ៉ៃ) ស្ថិតនៅភូមិបី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
គ្រួសារទី១០-ទទួលបានថវិកាចំនួន២,០០០,០០០៛(ពីរលានរៀល) ជូនដល់លោក អ៉ឹម សាវុធ មន្ត្រីនគរបាលចូលនិវត្តន៍ ត្រូវជាស្វាមីសពលោកស្រី ខាវ សារ៉ន មរណៈភាពកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដោយជម្ងឺ(មហារីកក្រពះ) ស្ថិតនៅភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
គ្រសារទី១១-ទទួលបានថវិកាចំនួន២,០០០,០០០៛(ពីរលានរៀល) ជូនដល់លោកអនុសេនីយ៍ឯក ជា ស៊ីថន នាយរងប៉ុស្តិ៍ព្រៃស្លឹក នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ត្រូវជាស្វាមីសពលោកស្រី ញឹម សំអុល មរណៈភាពកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដោយជម្ងឺ(សួត) ស្ថិតនៅភូមិយុលចេក ឃុំជីខ្មា ស្រុកទាំង ខេត្តតាកែវ។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវមនោសញ្ជេតនា ការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ភរិយា ឪពុក ម្តាយ ដ៏ល្អដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕