General Commissariat of National Police
.

តំណាងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ជូនដល់គ្រួសារសពមន្ត្រីនគរបាលបំរើការងារមរណចំនួន ០២  និងមន្ត្រីនគរបាលចូលនិវត្តន៍មរណចំនួន ០២នាក់

Loading

ខេត្តកំពត ៖ ថ្ងៃអង្គា រ១២កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៨ និង០០នាទីព្រឹក នៅស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីប្រគល់-ទទួល ថវិកាគោលនយោបាយរបស់សមាគមមិត្តនគរបាលជាតិ ជូនដល់គ្រួសារសពមន្ត្រីនគរបាលបំរើការងារមរណ:ចំនួន ០២  និងមន្ត្រីនគរបាលចូលនិវត្តន៍មរណ:ចំនួន ០២នាក់។ ទឹកប្រាក់ដែលទទួលបាននៅក្នុង១គ្រួសារមានចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល) ស្មើៗគ្នា ទឹកប្រាក់សរុបទាំងអស់មានចំនួន ២៤.០០០.០០០៛ ( ម្ភៃបួនលានរៀលគត់)។ 

ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ឡុង គីម ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងមានវត្តមានអញ្ជើញចូលរួមពី លោកនាយ-នាយរងការិយាល័យ បុគ្គលិក។ 

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្ដមសេនីយ៍ត្រី ឡុង គីម បានសំដែងនូវការ ដឹងគុណចំពោះស្នាដៃរបស់មន្ត្រីយើង ដែលខិតខំបំពេញ ភារកិច្ចជូនជាតិមាតុភូមិ  និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តកន្លងមក និងបានពាំនាំពាក្យផ្តាំផ្ញើរបស់ លោកឧត្តមសេនីយ៍ទោ ស្នងការ ជូនដល់បងប្អូន ក្រុមគ្រួសារមន្ត្រីនគរបាល ដោយបន្តយកចិត្តទុកដាក់ អប់រំកូនចៅ និងថែរក្សា សុខភាព  អនាម័យ ដើម្បីជៀសវាងឆ្លងនូវជំងឺផ្សេងៗ៕