Nov 11 (Reuters) – នៅថ្ងៃចន្ទ ទីភ្នាក់ងារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីបានរាយការណ៍ថា នាវារុស្ស៊ី និងឥណ្ឌូនេស៊ីបានហឹ្វកហាត់រំដោះនាវាដែលឃាត់ដោយពួកភេរវករ និងប្រយុទ្ធជាមួយទូកគ្មានមនុស្សបើកក្នុងអំឡុងពេលសមយុទ្ធកងទ័ពជើងទឹករួមគ្នាលើកដំបូងនៅសមុទ្រជ្វា។
សមយុទ្ធរួមដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន ធ្វើឡើងចំពេលដែលប្រធានាធិបតីឥណ្ឌូនេស៊ីទើបនឹងចូលកាន់តំណែងលោក Prabowo Subianto បានសន្យារក្សាទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ីលើវិស័យការពារជាតិផ្សាភ្ជាប់ទំនាក់ទំនងជាមួយប្រទេសទាំងឡាយ ដែលជាផ្នែកនៃគោលនយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធរបស់ទីក្រុងហ្សាកាតា។
ទីភ្នាក់ងារព័ត៌មានរដ្ឋ RIA បានរាយការណ៍ដោយដកស្រង់ពីសេវាកម្មសារព័ត៌មាននៃកងនាវាចរប៉ាស៊ីហ្វិករុស្ស៊ីថានាវិកនៃកងនាវារួមបានអនុវត្តការធ្វើសមយុទ្ធ ការទំនាក់ទំនង និងការត្រួតពិនិត្យនាវាផ្សេងៗដែលគួរឱ្យសង្ស័យ។ ការហ្វឹកហ្វឺនក៏ត្រូវបានធ្វើឡើងដើម្បី ប្រយុទ្ធប្រឆាំងនឹងទូកគ្មានមនុស្សបើក ដោយការបាញ់កាំភ្លើងធំស្វ័យប្រវត្តិ និងកាំភ្លើងតូចៗ។ RIA ក៏បានរាយការណ៍ថា ឧទ្ធម្ភាគចក្រត្រូវបានប្រើប្រាស់ដើម្បីអនុវត្តការហ្វឹកហាត់រួមគ្នានោះ។
រុស្សីបានបញ្ជូនកងនាវាចរ Gromkiy, Rezkiy, វីរៈបុរសនៃសហព័ន្ធរុស្ស៊ី Aldar Tsydenzhapov និងនាវាដឹកប្រេង ទំហំមធ្យម Pechenga ចូលរួមក្នុងសមយុទ្ធនេះ។