ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយឡែកកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល សហការជា មួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានបន្តការងារចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹង គ្រឿងញៀននៅវេលាម៉ោង២៣និង០០នាទីថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ រហូតដល់វេលាម៉ោង ០២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា និងលោកឧត្តមសេនីយ៍ត្រី ហ៊ុន សុជាតិ ជាស្នងការរង និងលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ដែលមានកម្លាំងសរុបចូលរួម២០នាក់ ក្នុងនោះកម្លាំងនគរបាលខណ្ឌកំបូលចំនួន ១៥នាក់ និងកម្លាំងនគរបាលរាជធានីភ្នំពេញ០៥នាក់។
យោងតាមរបាយការណ៍នគរបាលខណ្ឌកំបូលបានឲ្យដឹងថា លទ្ធផល នៃកិច្ច សហប្រតិបត្តិការមានយានយន្តឆ្លងកាត់សរុបចំនួន៦០ គ្រឿង ក្នុងនោះរថយន្តដែលមានបទ ល្មើសត្រូវបានឃាត់មានចំនួន០២គ្រឿង ម៉ូតូគ្មាន។ វិធានការអប់ រំអ្នកបើកបរដែលមានជាតិអាកុលក្រោម 0.25 ml មានចំនួន០៤នាក់ អ្នកបើកបររថយន្តម្នាក់ និងអ្នកជិះម៉ូតូ០៣នាក់ ហើយ ក៏បានអប់រំអ្នកជិះម៉ូតូមានមួកសុវត្ថិភាពតែមិនពាក់មានចំនួនពីរនាក់ផងដែរ។
របាយការណ៍របស់នគរបាលខណ្ឌកំបូលបានបញ្ជាក់បន្ថែមថា យានយន្តដែលបានល្មើសនឹងច្បាប់ហើយបានផាកពិន័យនៅ នឹងកន្លែងមួយគ្រឿង នៅមិនទាន់បានផាកពិន័យមួយគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល៕