General Commissariat of National Police
.

ឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ​ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ អញ្ជើញដង្ហែ អង្គកឋិនទានសាមគ្គីវេរប្រគេនវត្តស្វាយចាស់ ក្រុងសិរីសោភ័ណ

Loading

 

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃអាទិត្យ ១០ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី បានអញ្ជើញអមដំណើរ និងការពារ សន្តិសុខសុវត្ថិភាព ជូន ឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ​ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ  លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសរូបបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ ដង្ហែ អង្គកឋិនទានសាមគ្គីវេរប្រគេន វត្ត​​​​ចម​សុទ្ធា​វាស ហៅ​វត្ត​​​ស្វាយចាស់ ស្ថិតក្នុង​​​ភូមិ​​​១ សង្កាត់​​​​ព្រះពន្លា​ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ពិធីនេះដែរក៏មានការអញ្ជើញ​ចូលរួមពី​​​ឯកឧត្តម ប្លែក វ៉ារី ប្រធាន​​​​ក្រុម​ប្រឹក្សា​​​​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល​ខេត្ត លោកអភិបាល ស្រុក ក្រុង និង​​មន្ទីរនានា​ក្នុង​ខេត្ត ​កង​កម្លាំង​​​ប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋជាច្រើន ។

គួរបញ្ជាក់ថា៖ អង្គកឋិនសាមគ្គីនេះ  អ្នកផ្តើមបុណ្យ មានឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ​ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ,ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ប្រធានកិត្តិយសក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម លោកជំទាវ ជាច្រើនរូប ។

អង្គកឋិនទានសាមគ្គី បានវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុង វត្ត​​​​ចម​សុទ្ធា​វាស ហៅ​វត្ត​​​ស្វាយចាស់ ។ ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លា ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរុងចំរើនជារៀងរហូតទៅ ៕