MILAN, Nov 7 (Reuters) – ក្នុងសេចក្តីថ្លែងការណ៍០១ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ នគរបាលបាននិយាយថាមនុស្សប្រហែល ៦០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់របស់នគរបាលប្រឆាំងនឹងក្រុមអន្ធពាល Ndrangheta នៅតំបន់ Calabria ភាគខាងត្បូង ប្រទេសអ៊ីតាលី។ នគរបាលបាននិយាយថា មនុស្ស ៥០នាក់ត្រូវបានចាប់ដាក់ពន្ធនាគារ និង០៩នាក់ផ្សេងទៀតត្រូវឃុំខ្លួនក្នុងផ្ទះ។
ក្រុមអ្នកស៊ើបអង្កេតបានកំណត់អត្តសញ្ញាណសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗរួមទាំង ការជួញដូរគ្រឿងញៀន ដែល ចងភ្ជាប់ទៅនឹងក្រុមអន្ធពាល Ndrangheta។
ក្រុមអន្ធពាល Ndrangheta របស់ប្រទេសអ៊ីតាលីតំណាងឱ្យអង្គការឧក្រិដ្ឋកម្មដ៏មានឥទ្ធិពលបំផុតរបស់ប្រទេស និងបានរីករាលដាលពាសពេញអឺរ៉ុប និងជុំវិញពិភពលោក។