General Commissariat of National Police
.

កម្លាំងនគរបាលខណ្ឌកំបូល បន្តចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹង

Loading

រាជធានីភ្នំពេញ ៖  ដោយអនុវត្តតាមបទបញ្ជា នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តអនុវត្តការងារចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្រោមឥទិ្ធពលគ្រឿងស្រវឹង និងគ្រឿងញៀន នៅយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង២៣ និង០០នាទី ដល់ម៉ោង ២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មុខតំបន់សេដ្ឋកិច្ចពិសេស តាមបណ្តោយផ្លូវជាតិ០៤ សិ្ថតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា និងលោកឧត្តមសេនីយ៍ត្រី ហ៊ុន សុជាតិ ស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលកំបូល ដែលមានកម្លាំងចម្រុះសរុប ២៥នាក់ ក្នុងនោះកម្លាំងនគរបាលខណ្ឌចំនួន ១៨នាក់ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ០៧នាក់ ។

ដោយឡែកលទ្ធផល នៃកិច្ចសហប្រតិបត្តិការបានត្រួតពិនិត្យលើយានយន្តឆ្លងកាត់មានចំនួន ៨០គ្រឿង បានឃាត់យានយន្តល្មើសចំនួន ០៦គ្រឿង រថយន្ត ០៣គ្រឿង និងម៉ូតូ ០៣គ្រឿង ល្មើសជាតិស្រវឹងចំនួន ០៥គ្រឿង កម្រិត០.២៥ ដល់០.៣៩mg/L អ្នកបើកបរម៉ូតូ០២នាក់ និងបើកបររថយន្ត០៣នាក់។ កម្រិត០.៤០mg/Lឡើងសរុប០១គ្រឿង អ្នកបើកបរម៉ូតូម្នាក់។ 

របាយការណ៍បន្តថា សមត្ថកិច្ចបានធ្វើការអប់រំអ្នកបើកបរដែលមានជាតិស្រវឹង០៧នាក់ អ្នកបើកបររថយន្ត០៣នាក់ និងអ្នកជិះម៉ូតូ០៤នាក់ មិនពាក់មួកសុវត្ថិភាព០៣នាក់។ ក្នុងនោះ រក្សាយានយន្តនៅអធិការដ្ឋានខណ្ឌចំនួន ០៣គ្រឿង ម៉ូតូចំនួន ០២គ្រឿង និងរថយន្ត ០១គ្រឿង ដើម្បីតម្រូវឲ្យម្ចាស់យានយន្តទាំងនោះចូលមកដោះស្រាយតាមច្បាប់៕