ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ និងសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធ សពឧបាសិកា ចាយ ឃីម ត្រូវជាជីដូនបង្កើត ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ដែលបានធ្វើមរណៈកាលទៅកាន់លោកខាងមុខ កាលពីថ្ងៃសុក្រ ទី១ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៣:៤៥នាទីរសៀល ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ ។ ពិធីនេះប្រារពឡើងនៅ គេហដ្ឋានសព ភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ៕